ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន៦កញ្ចប់ធំ

ត្បូងឃ្មុំ: កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានចុះបង្រ្កាបករណីរក្សាទុក ជួញដូរនូវសារធាតុញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ​ម្នាក់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់​ឈ្មោះ​ស៊ុប​ ហ៊ួត​ ហៅ ហ៊ាត់​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ មានទីលំនៅ​ភូមិ​មេមត់​ថ្មី​ ឃុំ​មេមត់​ ស្រុក​មេមត់​ និងដកហូតបានវត្ថុតាងមាន ម៉្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន៦កញ្ចប់ធំ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅស្នងការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់