ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុន LinkedIn ចង់ជួយលោកអ្នកឲ្យស្វែងរកចំណូលបន្ថែម

ក្រុមហ៊ុន LinkedIn ឥឡូវនេះអាចបង្ហាញលោកអ្នកថាតើគួររៀបចំប្រាក់ខែបុគ្គលិកដោយរបៀបណា? ដើម្បីប្រកួតប្រជែង និងស្ថាប័នដែលនៅក្នុងទីផ្សាររបស់អ្នក។

link

មុខងារពិសេសនៃកម្មវិធីនេះគឺ ណែនាំលោកអ្នកឲ្យធ្វើការប្រៀបធៀបប្រាក់ខែជាមួយមនុស្សដែលមានការងារដូចគ្នា និងសិក្សាបទពិសោធន៍ពីគេ ដឹងពីកម្រិតវប្បធម៌ ឬស្គាល់ពីស្ថាប័ននានា។

កាលពីដើមឆ្នាំ លោក Ryan Sandler ជាប្រធានកម្មវិធីក្នុងក្រុមហ៊ុន LinkedIn បានផ្ញើរសារអេឡិចត្រូនិច ទៅកាន់សមាជិកពួកគេ និងស្រង់យកចម្លើយដោយសម្ងាត់ពីប្រាក់ខែរបស់ពួកគេ ។

ជាឧទាហរណ៍៖ វិស្វ័ករម្នាក់ បញ្ចប់បរិញ្ញាប័ត្រអនុបណ្ឌិត ប្រហែលជាមិនអាចរកចំណូលច្រើនជាង អ្នកមានសមត្ថភាពប្រហែលគេបានទ្បើយនាពេលបច្ចុប្បន្ន។ យោងតាមសម្តីរបស់លោក Sandler បានប្រាប់ឲ្យដឹងថា ទិន្ន័យប្រាក់ខែជាងមួយលានកម្រិត ត្រូវបានប្រមូលចូលក្នុងគេហទំព័រ LinkedIn ៕

មតិយោបល់