ភ្នំពេញៈ ការគ្រប់គ្រងជនបរទេស នឹងត្រូវរឹតបន្តឹងបន្ថែមទៀត ក្រោយពីអាជ្ញាធរ និងនគរបាលអន្តោប្រវេស បានបើកកិច្ចប្រជុំរួមគ្នា និងរកចំនុចខ្លាំង ចំនុចខ្សោយពីករណីមួយនេះ នៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ នៅសាលារាជធានីភ្នំពេញ។
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង តំណាងអភិបាលក្រុង លោក បា សុជាតិវង្ស និងលោក ឃុន សំបូរ អគ្គនាយករង តំណាងអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេស លោក សុខ ផល នៅព្រឹកមិញនេះ បានបើកកិច្ចប្រជុំរួមគ្នាមួយ ស្តីពីការផ្សព្វផ្សាយការងារចម្រុះចុះអនុវត្តផែនការលេខ០១០ និងសេចក្តីណែនាំលេខ១៦៧០របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល ក្រុមការងារក្នុងខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ បានបញ្ចប់លើការងារជំរឿនហើយៗ អង្គប្រជុំបានជំរុញឲ្យក្រុមការងារក្នុងខណ្ឌទាំង០៨ដែលនៅសេសសល់ ឱ្យប្រញ៉ាប់ប្រញ៉ាល់បញ្ចប់លើការងារនេះ៕
មតិយោបល់