ស្វាយរៀងៈ បុរសម្នាក់វ័យជាង៣០ឆ្នាំ ត្រូវបានគេប្រទះឃើញលង់ទឹកជាប់មងរបស់ប្រជាពលរដ្ឋស្លាប់ក្នុងព្រែកទន្លេវ៉ៃគោ ក្រុងស្វាយរៀង សង្ស័យស្រវឹងស្រាធ្លាក់ទឹក និងដួលបុកថ្ម ព្រោះមានរបួសលើផ្ទៃមុខ។
ហេតុការណ៍ប្រទះឃើញសាកសពបុរសខាងលើនេះ នៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃ៤ ខែវិច្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងត្បូងស្ពានតាហោប្រមាណ១៥ម៉ែត្រក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។
សមត្ថកិច្ចក្រុងស្វាយរៀងបានឲ្យដឹងថា សាកសពដែលគេប្រទះឃើញព្រឹកនេះមិនទាន់ស្គាល់អត្តសញ្ញាណទេ ដោយមានស្លៀកខោខូវប៊ូយជើងវែង និងអាវពណ៌ផ្កាឈូកដៃវែង សមត្ថកិច្ចកំពុងស្រាវជ្រៅរកសាច់ញាតិយកទៅធ្វើបុណ្យ។
សមត្ថកិច្ចបានសន្ឋិដ្ឋានថា សាកសពបានលង់ទឹកប្រហែលមួយយប់ទេ ដោយសាកសពមិនទាន់មានសភាពហើម និងមិនទាន់ស្អុយដែរ។ ជុំវិញការលង់ទឹកស្លាប់នេះ សមត្ថកិច្ចក៏ឲ្យក្រុមនាំទូកងមកប្រណាំងនៅព្រែកទន្លេវ៉ៃគោ ត្រូវរាប់សមាជិករបស់ខ្លួនឲ្យបានត្រឹមត្រូវបើមានសមាជិកបាត់ខ្លួន ត្រូវរាយការណ៍ឲ្យសមត្ថកិច្ចជាបន្ទាន់៕





មតិយោបល់