ព័ត៌មានជាតិ

បំពុលឆ្កែងាប់៦ក្បាល លួចម៉ូតូមួយគ្រឿងពីក្រោមផ្ទះបាត់

ពោធិ៍សាត់ៈ ក្រុមចោរបានបំពុលឆ្កែ និងឆ្មាងាប់ជាច្រើក្បាល ហើយលួចយកម៉ូតូមួយគ្រឿងទៅបាត់ ដោយសុវត្ថិភាព កាលពីម៉ោង១២និង១០នាទីយប់ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះរបស់ឈ្មោះ សឿង ផល្លី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ម្ចាស់ផ្ទះឈ្មោះ សឿង ផល្លី បានឲ្យដឹងថា ម៉ូតូក្រុមចោរលួចយកទៅបាននោះ ម៉ាកហុងដា C125 ព៌ណខ្មៅ ស៊េរី 2015 ពាក់ស្លាកលេខពោធិ៍សាត់ 1F-6316។ គាត់ថា ម៉ូតូរបស់គាត់ដាក់នៅក្រោមផ្ទះ ហើយចាក់សោត្រឹមត្រូវ។

គាត់បានបន្តទៀតថា ក្រុមចោរទាំងនោះ មុនធ្វើសកម្មភាពពួកគេបានដាក់បំពុលឆ្កែងាប់៦ក្បាល និងឆ្មា២ក្បាល ហើយលួចយកម៉ូតូគេចបាត់ស្រមោលតែម្ដង។ ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក អធិការង ម៉ោល សទុ្ធ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រា និងកំណត់មុខសញ្ញាក្រុមចោរទាំងនោះ៕

photo_2016-11-04_13-17-53

មតិយោបល់