ព័ត៌មានកីឡា

ប្រធានក្លឹប Barcelona ត្រៀមតកុងត្រា Suarez ក្រោយឮ Man Utd ចង់បាន

លោក Jose Luis Bartomeu ប្រធានក្លឹប Barcelona បានឱ្យដឹងថាលោកកំពុងតែត្រៀមបន្តកុងត្រាឱ្យ Luis Saurez ទៀត ដើម្បីកុំឱ្យមានអ្នកចង់នាំយកខ្សែប្រយុទ្ធរូបនេះចេញពី Nou Camp ។

ក្លឹប Manchester United មានគម្រោងទិញយក Suarez ពី Barcelona ក្នុងតម្លៃខ្លួនដល់ទៅជាង១០០លានផោនឯ ណោះ ដែលនេះជាតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។ ដោយការចង់បាននេះ គឺលោក Jose Mourinho ផ្ទាល់ជាអ្នកបង្ហើបគម្រោងនេះ ហើយត្រៀមនឹងធ្វើការចរចានៅខែមករាខាងមុខនេះតែម្ដង។

ដោយមើលឃើញដូច្នេះ លោក Bartomeu ប្រធានក្លឹប Barca សម្រេចចិត្តបន្ដកុងត្រាដល់ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរុយហ្គាយរូបនេះបន្ដលើកុងត្រាដែលនៅសល់ដល់ឆ្នាំ២០១៩នោះទៀត។ ដោយកុងត្រាត្រៀមបន្តនោះ ត្រូវបានគេគិតថាអាចមានរយ:ពេល៣ឆ្នាំទៀត។

និយាយជាមួយ Sky Sports ប្រធានក្លឹបខាងលើបានថា៖ “យើងបានអាន យើងបានស្ដាប់ រាល់រឿងរ៉ាវទាំងអស់។ ប៉ុន្តែអ្វីដែលសំខាន់ពេលនេះ Suarez សប្បាយចិត្តនៅ Barcelona ហើយយើងក៏មិនចង់លក់គាត់ចេញដែរ។ យើងកំពុងតែត្រៀមបន្តកុងត្រាថ្មីដល់គាត់ទៀត”។

ក្នុងរដូវកាលនេះ Suarez បានបង្ហាញខ្លួន១៤ប្រកួតមកហើយ ដោយអាចរកគ្រាប់បាល់បាន៩គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៥គ្រាប់ និងបង្កើតឱកាសបានដល់ទៅ១៨ដងឯ ណោះ៕

មតិយោបល់