កំពង់ធំៈ បើតាមក្រសួងធនធានទឹក ជំនន់ទឹកភ្លៀងបានបង្កឲ្យជន់លិចតំបន់មួយចំនួនហើយ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែតុលានេះ។ ជាមួយគ្នា កម្ពស់ទឹកនៅស្ទឹងសែន ក៏កំពុងបន្តកើនឡើងដល់កម្ពស់១៣,៣៤ម៉ែត្រ ដែលគៀកនឹងកម្រិតប្រកាសអាសន្ន គឺ១៣,៥០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម «ភ្លៀងដែលបាន និងកំពុងធ្លាក់ ចាប់តាំងពីព្រលឹមរហូតដល់ម៉ោង១១ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៦នេះ (មិនទាន់រាំង) បានបង្កជាជំនន់ទឹកភ្លៀងលិចលង់តំបន់មួយចំនួនក្នុងក្រុងស្ទឺងសែន ខណៈទឹកស្ទឹងសែន បន្តកើនឡើងដល់កម្ពស់ ១៣,៣៤ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រយ័ត្ន ១៣,៥០ ម៉ែត្រ)»។
នេះជាការជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនរស់នៅខេត្តកំពង់ធំ ទាំងមូលសូមមេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសុខសុវត្ថិភាពរបស់ខ្លួន នៅខណៈទឹកកំពុងបន្តហក់ឡើងយ៉ាងខ្លាំង ជាពិសេសកុមារតូចៗតែម្ដង ដែលអាចលង់ទឹក ឬជួបគ្រោះថ្នាក់ជាយថាហេតុ៕
មតិយោបល់