ព័ត៌មានសេដ្ឋកិច្ច

ម៉ាឡេស៊ី ចង់វិនិយោគផ្នែកផលិតផលថាមបៃតងនៅកម្ពុជា បន្ថយថ្លៃប្រើប្រាស់អគ្គិសនី

ក្រុមហ៊ុនម៉ាឡេស៊ី ដែលមានជំនាញផ្នែកថាមពលបៃតង បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើផ្នែកថាមពលបៃតងនៅកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា ចេញផ្សាយកាលពីម្សិលមិញនេះ។

ក្រុមហ៊ុនម៉ាឡេស៊ីទាំង ១២ក្រុមហ៊ុន សុទ្ធតែមានជំនាញផ្នែកថាមពលបៃតង ដូចជាថាមពលពន្លឺព្រះអាទិ្យ ផលិតផល LED ផលិតផលសន្សំសំចៃ សម្រាប់អគារធំៗជាដើម។

សិក្ខាសាលាស្តីពីឱកាសអាជីវកម្មលើផលិតបៃតងរវាងកម្ពុជា-ម៉ាឡេស៊ី ត្រូវបានរៀបចំឡើងកាលពីម្សិលមិញនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីផលិតផលបៃតងរបស់ប្រទេសម៉ាឡេស៊ី ផ្តល់ឱកាសវិនិយោគ និងទំនាក់ទំនងអាជីវកម្មផងដែរ។

គួរជម្រាបផងដែរថា ការប្រើប្រាស់ផលិតផលថាមពលបៃតងនេះ នឹងជួយដោះស្រាយបញ្ហាបរិស្ថាន ព្រមទាំងសន្សំសំចៃអគ្គិសនី ដែលអាចបន្ថយថ្លៃប្រើប្រាស់អគ្គិសនី៕

14947517_1143475322356763_548641503196821588_n a0130791

មតិយោបល់