ព័ត៌មានជាតិ

ចេញមកត្រងទឹកភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ ទាំងក្បាលល្ងាច នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ: ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវទទួលរងកម្មអកុសល បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ បណ្តាលមកពីរន្ទះបាញ់ ខណ:ជនរងគ្រោះដោយធម្មជាតិរូបេះ ចេញទៅត្រងទឹកភ្លៀង តាមសំយ៉ាបផ្ទះរបស់ខ្លួន នាវេលាម៉ោង០៦:១០នាទី ល្ងាចថ្ងៃទី៣០ មេសា ២០១៦នេះ។

មន្ត្រីនគរបាល បានឱ្យ Post News ដឹងថា មានករណីរន្ទះបាញ់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅចំណុចក្រោយវត្ត រតនះម៉ាឡៃ ស្ថិតក្នុង ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណ:ជនរងគ្រោះ ចេញមកត្រងទឹកភ្លៀង នៅសំយ៉ាបផ្ទះ របស់ខ្លួន។ ជនរងគ្រោះឈ្មោះ ឡាង ឡៃ ភេទ ស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើ ក្រោយពីធ្វើកុសលវិច្ឆ័យរួច សាកសព ត្រូវបាន មន្ត្រីមានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-04-30_22-30-18 photo_2016-04-30_22-30-21 photo_2016-04-30_22-30-24 photo_2016-04-30_22-30-26

មតិយោបល់