ព្រៃវែងៈ ប្រជាពលរដ្ឋដែលមានសមាជិក សម្រាលកូនចំនួន១៤គ្រួសារ ទទួលបានថវិកា មូលនិធិមនុស្សធម៍ សម្តេចក្រឡាហោម ស ខេង តាមរយៈលោក ស្រេង ជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច រួមនិងសហការីកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ក្នុងនោះគ្រួសារដែលមានសមាជិកគ្រួសារ សម្រាលកូន ខាងលើនេះរស់នៅក្នុងភូមិចំនួន៤ រួមមាន ភូមិក្តឿងរាយចំនួន៥ គ្រួសារ ភូមិពានាជួរ៣គ្រួសារ ភូមិល្ងើនចំនួន២គ្រួសារ និងភូមិអំពាំងចំនួន៤គ្រួសារ សរុបទាំងអស់មានចំនួន១៤គ្រួសារ។
ក្នុង១គ្រួសារទទួលបានទឹកប្រាក់ចំនួន ២០០,០០០រៀល សរុបទឹកប្រាក់ទាំងអស់មានចំនួន ២,៨០០,០០០រៀល ៕
មតិយោបល់