ព័ត៌មានសុខភាព

ពេលទារកកើតប្រតិកម្មអាឡែស៊ី ធ្វើយ៉ាងម៉េចទើបឆាប់ជា?

បរទេសៈ បញ្ហាអាឡែស៊ីដែលកើតចំពោះទារកអាចបង្កឲ្យមានគ្រោះថ្នាក់បើមិនទទួលការព្យាបាលឲ្យត្រឹមត្រូវ ហើយក្នុងករណីធ្ងន់ធ្ងរអាចគំរាមកំហែងដល់អាយុជីវិត។

លក្ខណៈនៃអាឡែស៊ីអាចចេញរោគសញ្ញា រោលកន្ទួលរមាស់ក្រហមពេញខ្លួន ហូរទឹកភ្នែក តឹងច្រមុះ ហៀរសំបោរ កណ្តាស់ ពិបាកដកដង្ហើម។ បើឃើញសញ្ញាគួរឲ្យសង្ស័យណាមួយត្រូវប្រញាប់នាំទារកទៅពិនិត្យ ឬពិគ្រោះជាមួយគ្រូពេទ្យភ្លាម ព្រោះការបណ្តែតបណ្តោលយូរអាចបង្កឲ្យមានផលវិបាកកាន់តែអាក្រក់ឡើង។

មធ្យាបាយដ៏ល្អបំផុត អ្នកត្រូវធ្វើការព្យាបាលទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ទើបមានសុវត្ថិភាព។ គួបផ្សំជាមួយនឹងការធ្វើអនាម័យកន្លែងគេង និងខ្លួនប្រាណទារកជាប្រចាំ ពួកគេនឹងឆាប់ជាសះស្បើយ។

ប៉ុន្តែដើម្បីការពារប្រតិកម្មអាឡែស៊ី អ្នកត្រូវធ្វើយ៉ាងណាកុំឲ្យកន្លែងគេងរបស់កុមារមានសំណើម។ ឧស្សាហ៍បោកគក់សម្អាតពូក ខ្នើយ ភួយ របស់ទារកជាមួយនឹងទឹកក្តៅ ហើយហាលក្រោមពន្លឺថ្ងៃឲ្យស្ងួតល្អ។ ជាពិសេសកុំឲ្យសត្វចិញ្ចឹមចូលប្រលូកប្រលាក់កន្លែងគេងទារកឲ្យសោះ៕

allergies-kids

មតិយោបល់