ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាល បានឃាត់រថយន្តដឹកកង់សំពីងសំពោង នៅស្រុកកំពង់ស្វាយ

កំពង់ធំ: នគរបាលចរាចរណ៍ស្រុកកំពង់ស្វាយ បានឃាត់រថយន្តដឹកសំពីងសំពោងធ្វើឲ្យមានការត្រេកអរពីប្រជាពលរដ្ឋខេត្តកំពង់ធំ និងសូមកោតសរសើរយ៉ាងជ្រាលជ្រៅក្រៃលែង ចំពោះកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកកំពង់ស្វាយ ដែលបានធ្វើការផាកពិន័យចំពោះរថយន្តសាំយ៉ុងដឹកកង់ឆ្លងកាត់ខេត្ត នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

គួររំលឹកថា រថយន្តដឹកសំពីងសំពោងប្រភេទនេះ បានធ្វើចរាចរណ៍ឆ្លងកាត់ពីខេត្ត១ទៅខេត្ត១ទម្រាំមកដល់ខេត្តកំពង់ធំ និងបន្តដំណើរទៅកាន់ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនោះ បានធ្វើឲ្យមតិមហាជននាំគ្នានិយាយរិះគន់ថា នៅតាមគោលដៅនៃបណ្តាក្រុង ស្រុក និងខេត្តដទៃទៀត ប្រហែលជាសមត្ថកិច្ចនគរបាលនៅទីនោះខ្វាក់គ្រាប់ភ្នែកអស់ហើយមើលទៅ! បានជាបណ្តែតបណ្តោយឲ្យរថយន្តប្រភេទនេះ ដឹករបៀបនេះមកបានយ៉ាងដូច្នេះ។

ទន្ទឹមនឹងនេះដែរ ក៏មានរថយន្តសាំយ៉ុងដឹកផ្លែឈើមកពីទល់ដែនវៀតណាម និងថៃ យកមកចែកចាយនៅក្នុងផ្សារកំពង់ធំរាល់ថ្ងៃពេលទាបភ្លឺផងដែរ។ លោកឧត្តមសេនីយ៍ត្រី ស្នងការខេត្តកំពង់ធំទទួលខាងសណ្តាប់ធ្នាប់ធ្លាប់បានប្រាប់ថា លោកនឹងពង្រឹងឡើងវិញចំពោះបញ្ហានេះ តែរហូតមកដល់ពេល គឺនៅដដែលអត់មានចំណាត់ការ សន្យាខ្យល់ ប្រហែលជាអសមត្ថភាពក៏មិនដឹង បានជាបណ្តែតបណ្តោយយ៉ាងដូច្នេះ៕

សមត្ថកិច្ចនគរបាល បានឃាត់រថយន្តដឹកកង់សំពីងសំពោង

សមត្ថកិច្ចនគរបាល បានឃាត់រថយន្តដឹកកង់សំពីងសំពោង

សមត្ថកិច្ចនគរបាល បានឃាត់រថយន្តដឹកកង់សំពីងសំពោង

សមត្ថកិច្ចនគរបាល បានឃាត់រថយន្តដឹកកង់សំពីងសំពោង

សមត្ថកិច្ចនគរបាល បានឃាត់រថយន្តដឹកកង់សំពីងសំពោង

មតិយោបល់