ព័ត៌មានជាតិ

RX ៣០០ បើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តស្ទូច បុកពេញទំហឹង អ្នកបើក​រងរបួសធ្ងន់

ភ្នំពេញៈ រថយន្តមួយគ្រឿង ម៉ាក Lexus RX ៣០០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-7434 កំពុងបើកឆ្លងផ្លូវ៤៣២ ស្រាប់តែមានរថយន្តស្ទូចមួយគ្រឿងពាក់ ស្លាកលេខ ភ្នំពេញ 3D-4534 បានបុកចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង ចំណែកតៃកុង រថយន្ត Lexus រងរបួសធ្ងន់។

ករណីថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំនុចផ្លូវលេខ ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

https://youtu.be/36C7Jk9ofT8

car-hit-car-3car-hit-car-4car-hit-car-5car-hit-car-6car-hit-car-2photo_2016-11-06_08-02-32photo_2016-11-06_08-02-31photo_2016-11-06_08-02-30

មតិយោបល់