ព័ត៌មានជាតិ

រថយន្តដឹកគោយន្តច្រូវស្រូវ បើកទាក់បង្គោលសុវត្ថិភាព ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ពោធិ៍សាត់ៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុរថយន្តដឹកគោយន្តច្រូវស្រូវបើកទាក់បង្គោលសុវត្ថិភាពកាលពីម៉ោង៥និង១០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ០១៦ ស្ថិតនៅភូមិនក្រសាំងគ្រួស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកយីឌុប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-2298 បើកបរដោយឈ្មោះ ឈិន រ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ដោយមានដឹកគោយន្តច្រូវស្រូវ បើកបរពីទិសខាងជើងទៅត្បូង មកដល់ចំណុចកើតហេតុបានទាក់នឹងបារ៉ាស់បង្គោលសុវត្ថិភាព បណ្ដាលឲ្យមនុស្ស២នាក់ ដែលអង្គុយក្នុងគោយន្តច្រូវស្រូវស្លាប់និងរបួសធ្ងន់។

អ្នកស្លាប់មានឈ្មោះងួន ម៉ើយ ភេទប្រុស អាយុ២៦ឆ្នាំ រីឯអ្នករងរបួសឈ្មោះ ប៉ាង វៃ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកបាកាន អ្នកទាំង២ រស់នៅភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត៕

photo_2016-11-06_10-01-01photo_2016-11-06_10-00-58photo_2016-11-06_10-00-59-2photo_2016-11-06_10-00-59photo_2016-11-06_10-01-00-2photo_2016-11-06_10-01-00

មតិយោបល់