ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចាប់ខ្លួនអតីតជំនួយការជាន់ខ្ពស់០២រូបរបស់ប្រធានាធិបតី

ALJAZEERA: ព្រះរាជអាជ្ញារបស់កូរ៉េខាងត្បូង បានចាប់ខ្លួនអតីតជំនួយការជាន់ខ្ពស់០២រូបរបស់ប្រធានាធិបតី ជុំវិញរឿងរ៉ាវអាស្រូវ ដែលរហូតមកដល់ពេលនេះ ការអំពាវនាវរបស់ក្រុមអ្នកតវ៉ាដើម្បីឲ្យលោកស្រីប្រធានធិបតី ផាក គឿនហេ ចុះចេញពីតំណែងនោះ គឺកាន់តែមានកម្រិតខ្លាំងក្លាឡើង។

យោងតាមសារព័ត៌មាន ALJAZEERA ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា មន្រ្តីទាំងពីររូបនោះគឺមានលោក Ahn Jong-beom អតីតទីប្រឹក្សាប្រធានាធិបតី ផាក គឿនហេ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យនេះ ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងព្យាយាមបង្ខិតបង្ខំ។ លោកត្រូវបានគេសង្ស័យថា បានជួយលោកស្រី ឆយ ក្នុងការប្រមូលប្រាក់រាប់លានដុល្លារនៅក្នុងបរិច្ចាគពីក្រុមហ៊ុននានាដូចជា សាំស៊ុង ជាដើមបង្កើតជាមូលនិធិដែលមិនច្បាស់លាស់ ដែលបង្កើតឡើងដោយលោកស្រី ឆយ ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។

ចំណែកមន្រ្តីដែលព្រះរាជអាជ្ញាចាប់ខ្លួនរូបទៀតគឺលោក Jeong Ho-Seong ដែលជាអតីតជំនួយការប្រធានាធិបតី និងត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់៕

article-doc-ht5om-g5unb34kdf68377fa15e6445e5b-871_634x422

មតិយោបល់