ព័ត៌មានជាតិ

រថយន្តស្ទូចបុកជាមួយរថយន្តដឹកប្រេងសាំង ពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់និងស្រាល

ពោធិ៍សាត់: រថយន្តស្ទូចបុកជាមួយនឹងរថយន្តដឹកប្រេងសាំង ពេញទំហឹង ធ្វើឲ្យក្បាលរថយន្តទាំង២គ្រឿងស្រុញចូលគ្នា បណ្តាលឲ្យមនុស្ស២នាក់ រងរបួសរងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ១៥០-១៥១ ក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលរងរបួសធ្ងន់និងស្រាលខាងលើនេះ ទី១ឈ្មោះ ស៊ូ សុភ័ណ្ឌ អាយុ៣២ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិវិហារខ្ពស់ ឃុំវិហារខ្ពស់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ជាអ្នករួមដំណើរក្នុងរថយន្តស៊ីទែនដឹកប្រេងសាំង ) រងរបួសស្រាល ដាច់មាត់ខាងស្តាំ បើកបរដោយឈ្មោះ ហេង ឃៀង អាយុ៤៧ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
។ និងជនរងគ្រោះទី២ ឈ្មោះ លន់ សុគុណ អាយុ២១ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិទួលកណ្តាល ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ជាអ្នកបើកបររថយន្តស្ទូច (រងរបួសភ្លៅខាងឆ្វេងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់)។

ប្រភពពីដដែល បានបន្តឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តស្ទូច ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3213 បើកបរដោយ
បុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ខាងលើក៏បានបុកជាមួយរថយន្តស៊ីទែនដឹកប្រេងសាំងម៉ាក ហ៊ីណូរបស់ក្រុមហ៊ុន(THA RYពាណិជ្ជកម្ម) ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-2168 បើកបរដោយបុរសម្នាក់ រួមដំណើជាមួយនិងបុរសម្នាក់ទៀតក្នុងរថយន្ត ទិសដៅពីលិចទៅទិសខាង
កើតបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល ចំណែកក្បាលរថយន្តទាំង២គ្រឿងបានស្រុញចូលគ្នារងការខូចខាតយ៉ាងដំណំ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់