ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេកគេចពីសត្វគោ ដួលបោកក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង បន្ទាប់ពីបុរស២នាក់ បានជិះម៉ូតូធំម៉ាកឌូក ឌុបគ្នាក្នុងល្បឿនលឿនគេចពីសត្វគោ ក៏រេចង្កូតដួលបោកក្បាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវកប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ដែលស្លាប់នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភេទប្រុស មានអាយុប្រហែល២៥ឆ្នាំ ។

ប្រភពពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូឌូក ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-7034 បើកបរពីជើងទៅត្បូងក្នុងល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានគេចពីសត្វគោក៏បណ្តាលឲ្យរេចង្កូតដួលបោកក្បាលស្លាប់តែម្ដង។

បច្ចុប្បន្ន ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារឲ្យមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់