ព័ត៌មានបច្ចេកវិទ្យា

Facebook គ្រោងបន្ថែមមុខងារសម្រាប់ស្វែងរកការងារធ្វើ នាពេលឆាប់ៗនេះ

ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងធ្វើតេស្តិ៍ទៅលើមុខងារពិសេស១ដែលអាចឲ្យម្ចាស់គណនី Page បង្កើតនូវ Job Posting (ប្រកាសការងារ) និង ទទួលយកប្រវត្តិរូបដោយផ្ទាល់ពីបេក្ខជន ។

អ្នកនាំពាក្យក្រុមហ៊ុន Facebook បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថាកំណើននៃការប្រកាជ្រើសរើស បុគ្គលិកពីបណ្តាក្រុមហ៊ុនជំនួញជាច្រើន បានជម្រុញឲ្យក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ ពិចារណាក្នុងការបន្ថែមមុខងារថ្មីនេះ ដោយសហការណ៍ជាមួយក្រុមហ៊ុន LinkedIn ។

មុខងារថ្មីនេះ នឹងជួយសម្រួលលើការស្វែងរកកាងារ និង ជ្រើសរើសបុគ្គលិក ដោយប្រកាសនីមួយៗត្រូវបានបង្ហាញដោយផ្ទាល់នៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន ងាយស្រួលគ្រប់គ្រង និងចំទិសដៅអតិថិជន។

គេនៅចាំបានថា កាលពីខែតុលាកន្លងទៅ Facebook បានដំណើរការសេវាកម្មទីផ្សារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញ និងលក់អីវ៉ាន់ក្នុងស្រុកជាមួយខ្លួន ដើម្បីទាក់ទាញអត្រាប្រើប្រាស់កាន់តែច្រើន។

 

មតិយោបល់