បរទេសៈ ក្រុមហ៊ុន Google បានចូលរួមយ៉ាងខ្លាំងជាមួយនឹងការតភ្ជាប់អ្នកបោះឆ្នោតសហរដ្ឋអាមេរិក ដើម្បីផ្តល់ព័ត៌មានឲ្យបានទាន់ពេលវេលាក្នុងព្រឹត្តិការណ៍ការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ដោយផ្តល់ជូននូវអ្វីគ្រប់យ៉ាងពីការចុះឈ្មោះអ្នកបោះឆ្នោតក្នុងការផ្តល់ជំនួយនៃការបោះឆ្នោតនៅក្នុងគេហទំព័រលទ្ធផលស្វែងរករបស់ខ្លួន។ សព្វថ្ងៃនេះក្រុមហ៊ុននេះបានប្រកាសពីគម្រោងដើម្បីបង្ហាញលទ្ធផលនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកដោយផ្ទាល់នៅក្នុងការស្វែងរកដែលមានជាង ៣០ភាសាឆាប់រហ័ស នៅពេលដែលការបោះឆ្នោតបានបិទបញ្ចប់។
Google បានឲ្យដឹងថា អ្នករុករកបណ្តាញដែលបានសួរសម្រាប់ “លទ្ធផលនៃការបោះឆ្នោត” នឹងអាចពិនិត្យមើលព័ត៌លម្អិតលើប្រធានាធិបតី, ព្រឹទ្ធសភា, សភា, ព្រមទាំងការធ្វើប្រជាមតិកម្រិតរដ្ឋថែមទៀតផង៕
មតិយោបល់