ព័ត៌មានជាតិ

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនបាន០២នាក់

កណ្តាល: កម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរ:សេនីយ៍ ចម្រើន បញ្ញា អធិការរងក្រុងតាខ្មៅ បានដឹកនាំកម្លាំងចេញល្បាតតាមមូលដ្ឋាន ស្រាប់តែឃើញមុខសញ្ញាចែកចាយគ្រឿងញៀន ក៏ធ្វើការឃាត់ខ្លួន និងឆែកឆេរបានថ្នាំញៀន០២កញ្ចប់ រួមនឹងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅជិតរង្វង់មូលលោកតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
លោកវរ:សេនីយ៍ ចម្រើន បញ្ញា អធិការរង បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ទី០១មានឈ្មោះ តឿ សុភា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក និងទី០២ឈ្មោះ ស៉ិង សិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក អ្នកទាំងពី មានទីលំនៅភូមិក្បាលជ្រោយ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

លោកអធិការរងបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលអធិការក្រុងតាខ្មៅ បានចេញល្បាតតាមមូលដ្ឋាន ដើម្បីរក្សាសន្តិសុខដល់ប្រជាពលរដ្ឋ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែឃើញមុខសញ្ញាចែកចាយគ្រឿងញៀន កំពុងធ្វើដំណើរ ក៏កម្លាំងដេញឃាត់ឈប់ ឆែកឆេររកឃើញគ្រឿងញឿន ០២កញ្ចប់ ទីរសព្ឌ័ពីរគ្រឿង ម៉ូតូម៉ាក Suzuki let ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GA.7428។ បច្ចុប្បន្នជនសង្ស័យ និងរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-11-08_22-21-53

photo_2016-11-08_22-21-59

photo_2016-11-08_22-22-01

photo_2016-11-08_22-22-02

photo_2016-11-08_22-22-04

photo_2016-11-08_22-22-06

photo_2016-11-08_22-22-08

photo_2016-11-08_22-22-10

photo_2016-11-08_22-22-12

photo_2016-11-08_22-22-13

photo_2016-11-08_22-22-15

photo_2016-11-08_22-22-17

photo_2016-11-08_22-22-19

photo_2016-11-08_22-22-23

photo_2016-11-08_22-22-25

photo_2016-11-08_22-22-27

photo_2016-11-08_22-22-31

photo_2016-11-08_22-22-33

photo_2016-11-08_22-22-34

photo_2016-11-08_22-22-36

មតិយោបល់