ព័ត៌មានជាតិ

ស្រវឹងស្រាបើករថយន្ត តូយ៉ូតាព្រូស បុករនាំងថ្មចែកទ្រូងផ្លូវ

ភ្នំពេញ: បុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងក្នុងសភាពស្រវឹងស្រារេចង្កូតទៅបុក ក្បាលក្លូរនាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់​អស់មួយកង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង តែមិនបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះទេ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង២០​នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខហាងខារ៉ាអូខេ១៦៨ ដែលមានទីតាំងនៅតាមបណ្តោយជាតិលេខ២ ក្នុងចាក់អង្រែលើ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តតូយ៉ូតាព្រូស ពណ៌ក្រហម គ្មានស្លាកលេខ មួយគ្រឿង បើកបរដោយ​បុរសម្នាក់ក្នុងសភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ២ ទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុ បំណងបត់​ចូលខារ៉ាអូ​ខេ១៦៨ ប៉ុន្តែបួងចង្កូតមិនទាន់ជ្រុលទៅ បុកក្បាលក្លូរនាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តផ្ទុះពោងការពារទាំងអស់ និងខូតខាតផ្នែកខាងមុខ​ទាំងស្រុង តែម្តង ប៉ុន្តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបណ្តាលឲ្យនណាម្នាក់រងរបួសនោះឡើយ ។

ក្រោយពីហេតុការណ៍នេះបានកើតឡើងសមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន សហការជាមួយនិងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យនិងវាស់វែង​ដល់កន្លែងកើតហេតុ និងបាននាំយករថយន្តបង្ករខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ​តាមផ្លូវច្បាប់ ៕

បុកទ្រូងផ្លូវ

បុកទ្រូងផ្លូវ

បុកទ្រូងផ្លូវ

បុកទ្រូងផ្លូវ

មតិយោបល់