ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៣នាក់ ខណៈរថយន្តដឹកថ្មរអិលថយក្រោយសង្កត់រថយន្តកូរ៉ូឡា

ភ្នំពេញ: សេចក្ដីរាយការណ៍ឲ្យដឹងថា នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ខណ:ដែលរថយន្តដឹកថ្មលើសចំណុះមួយគ្រឿង ឡើងចំណោទមិនរួចក៏រអិលថយក្រោយសង្កត់លើរថយន្តកូរ៉ូឡា ដែលមានមនុស្សកំពុងជិះ៣នាក់ បណ្ដាលឲ្យរបួសធ្ងន់ស្រាល។

សេចក្ដីរាយការណ៍បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅចន្លោះគីឡូម៉ែត្រ១០០ – ១០១ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ខណ:នេះដែរ តៃកុងបើករថយន្តកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៤៦៥១ កំពុងជាប់នៅក្នុងរថយន្តរងរបួសយ៉ាងទម្ងន់។

ភ្នាក់ងាររាយការណ៍ទៀតថា សមត្ថកិច្ច និងក្រុមសង្គ្រោះ ព្រមទាំងប្រជាពលរដ្ឋ បាន និងកំពុងជួយសង្គ្រោះជនរងគ្រោះផងដែរ។

សេចក្ដីរាយការណ៍បន្ថែម Post News មានផ្សាយបន្ត៕

មតិយោបល់