ផ្ទះ ព័ត៌មានជាតិ គ្រួសារ៣នាក់ស...

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា ខណ:រថយន្តទេសចរណ៍បើកបំបុក

0

កំពង់ធំ: គ្រួសារ៣នាក់ រួមមានជីតា កូនស្រី និងចៅស្រី កំពុងតែជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្ដទេសចរណ៍មួយគ្រឿង បុកស្លាប់ភា្លមៗ នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ១គ្រឿងមានគ្នា៣នាក់ ធ្វើដំណើរឆ្លងផ្លូវ ខណ:កំពុងតែឆ្លងនោះ ស្រាប់តែមានរថយន្ដ១គ្រឿង ​ប្រភេទរថយន្តទេសចរណ៍ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-6280 បានបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ៣នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង ហើយអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។ នគរបាលបញ្ជាក់ថា ជនរងគ្រោះ ទី១ឈ្មោះ ឆុន ឆោម អាយុ៦៧ឆ្នាំ​ ទី២ឈ្មោះ ជា ម៉ុន អាយុ២៥ឆ្នាំ​ និង ទី៣ឈ្មោះ ឆេង ណែ អាយុ២ឆ្នាំ អ្នកទាំង៣​រស់នៅ ភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំង២ ត្រូវបានយកទៅរក្សាទុក និងឲ្យរងចាំជនបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់៕

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា

គ្រួសារ៣នាក់ស្លាប់ព្រមគ្នា

Loading...