ព័ត៌មានជាតិ

ខេត្ត​បន្ទាយមានជ័យ​ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៣​នៃពិធីបុណ្យ​ឯករាជ្យ​ជាតិ

បន្ទាយមានជ័យៈ នៅ​ព្រឹក​ថ្ងៃទី​៩​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦​នេះ​ នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយ​មានជ័យ​ បាន​រៀបចំ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៣​ បុណ្យ​ឯករាជ្យ​ជាតិ ​និង​បុណ្យ​កំណើត កង​យោធពល​ខេមរភូមិន្ទ (៩​ វិច្ឆិកា​ ១៩៥៣-​និង​៩​ វិច្ឆិកា​២០១៦) ​ក្រោម​អធិបតីភាព​ឯកឧត្ដម អ៊ុង អឿន ​ប្រធាន​ក្រុមប្រឹក្សា ​ឯកឧត្តម សួន បវរ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ​រួម​និង​កង​កម្លាំង សិស្សានុសិស្ស ​លោក​ ​លោកស្រី​ អញ្ជើញ​មកពី​មន្ទីរ​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត​ប្រមាណ​៤០០​នាក់​។

បន្ទាប់ពី​ដាក់​កម្រងផ្កា​ និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ ឯកឧត្តម ​សួន​ បវរ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ​បាន​មានប្រសាសន៍​លើកឡើង​ពី​ព្រះរាជ​ប្រវត្តិ​ទាមទារ​ឯករាជ្យពី​បារាំង​ បាន​កត់ត្រា​ទុកជា​ប្រវត្តិសាស្ត្រ​ក្នុង​សណ្តាន​ចិត្ត​ និង​បេះដូង​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​នូវ​ឥស្សរភាព​ សេរីភាព​ ឯក​រាជ្យភាព​ដែល​ខ្លួន​បាន​ទទួល​។

ការ​ប្រារព្ធ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៣(៩​វិច្ឆិកា​ ឆ្នាំ​១៩៥៣-​និង​៩​វិឆ្ឆិកា២០១៦)​នាពេលនេះ ​គឺ​ដើម្បី​ ពង្រឹង​ជំនឿ​ជឿជាក់​លើក​កម្ពស់​ឧត្ដម​គតិ​ និង​មោទនភាព​ជាតិ​ដែល​ធ្លាប់ល្បីល្បាញ​រុងរឿង ជា​ប្រទេស​មាន​អរិយធម៌ ​​បុរាណ​ដ៏​យូរលង់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

ជាមួយ​នឹង​ការ​ប្រារព្ធ​ពិធី​នេះ​ ឯកឧត្តម​ បាន​អំពាវនាវ​ដល់​គ្រប់ផ្នែក ​គ្រប់​ថ្នាក់ ​មន្ត្រីរាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​សូម​ខិតខំ​បំពេញភារកិច្ច​តាម​មុខ​នាទី​របស់ខ្លួន ​ដើម្បី​សន្តិភាព​ សុវត្ថិភាព ការ​រស់នៅ​ប្រកបដោយ​សុខដុមរមនា ​រ​បស់​ប្រជាពលរដ្ឋ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ ​ឲ្យរីក​ចម្រើន​ដូច​​ប្រទេស​ជឿនលឿន​លើ​សកលលោក​ ស្រប​ពេល​ដែល​បច្ចុប្បន្ន​ប្រទេស​មាន​សន្តិភាព​ អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕

ខេត្ត​បន្ទាយមានជ័យខេត្ត​បន្ទាយមានជ័យខេត្ត​បន្ទាយមានជ័យខេត្ត​បន្ទាយមានជ័យខេត្ត​បន្ទាយមានជ័យខេត្ត​បន្ទាយមានជ័យខេត្ត​បន្ទាយមានជ័យខេត្ត​បន្ទាយមានជ័យខេត្ត​បន្ទាយមានជ័យ

មតិយោបល់