ព័ត៌មានជាតិ

បើករថយន្តចុះពីស្ពានព្រះមុនីវង្សថ្មី ដាច់ហ្វ្រាំងបុកសួនច្បារ បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើករថយន្តម៉ាក TOYOTA HILUX ២បាំងមួយគ្រឿង ក្រឡាប់ផ្ងារជើង បណ្តាលឲ្យក្រពឹតនិងរងការខូចខាតស្ទើរតែទាំងស្រុង ខណ:ពេលរថយន្តរបស់គាត់ បើកចុះពីលើស្ពានព្រះមុនីវង្សថ្មី ហើយដាច់ហ្វ្រាំង និងបួងចង្កូតទៅបុកផ្ទុបនឹងសួនច្បារ សំណាងល្អមិនបានបណ្តាលឲ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ ឬទៅប៉ះពាល់ដល់រថយន្ត ឬអ្នកដំណើរដទៃទៀតនោះទេ ។

ករណីរថយន្តក្រឡាប់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានព្រះមុនីវង្សថ្មី (គល់ស្ពានខាងកើត) ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនគរបាលម្នាក់ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក TOYOTA HILUX ២បាំង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2A-4188 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិច ទៅកើតចុះពីលើស្ពានព្រះមុនីវង្សថ្មី តែម្នាក់ឯង ក៏ដាច់ហ្វ្រាំងជាន់មិនស៊ី ដោយខ្លាចបង្ករការគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះ អ្នកបើកបររថយន្តខាងលើក៏បានបួងចង្កូតទៅបុកនឹងសួនច្បារបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងតែម្តង រួចក៏ចុះរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ សំណាងល្អមិនបានបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ រថយន្តម៉ាក TAYOTA HILUX ២បាំងខាងលើត្រូវបានកម្លាំងនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ ហៅរថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំម្ចាស់មកដោះស្រាយយកទៅវិញផងដែរ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់