ព័ត៌មានជាតិ

ញីភ្នែកមួយភ្លេត រេចង្កូតទៅបុកទ្រូងផ្លូវ បាក់អស់១កង់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើករថយន្តម៉ាកព្រុស ដោយបានយកដៃមួយចំហៀងញីភ្នែក មិនប្រយត្ន័បណ្តាលឲ្យរេចង្កូតរថយន្តជ្រុលបុករនាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់១កង់ ចំណែករថយន្តរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខសាលាបាក់ទូក តាមបណ្តោយផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក ព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-6714 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចខាងមុខសាលាបាក់ទូក ស្រាប់តែអ្នកបើកបររថយន្តខាងលើ បានយកដៃញីភែ្នក ក៏បណ្តាលឲ្យរេចង្កូតទៅបុករនាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បាក់អស់មួយកង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ។

ក្រោយពីកើតហេតុ អ្នកបើកបររថយន្តខាងលើ បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនឹងកន្លែង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់