ព័ត៌មានជាតិ

ឃាត់ខ្លួន​យុវជន​២នាក់ លាក់ទុកដាវកែច្នៃ

ភ្នំពេញៈ យុវជន០២នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរ ក្រោយពីឃាត់ឆែកឆេរនៅជាប់ខ្លួនឃើញមានលាក់ទុកដាវកែច្នៃជាប់ម៉ូតូ។ការចាប់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង៤រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវឧកញ៉ាម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះផាត់ វិសិដ្ឋ អាយុ២០ឆ្នាំមុខរបរកម្មករ ស្នាក់ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិសុធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ទី២ឈ្មោះ ឆង ចិត្រា
អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិស្រះស្កូវ ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួនជនសង្ស័យខាងលើខណៈដែលកម្លាំងអន្តរាគមន៍ជិះម៉ូតូល្បាតនៅចំណុចខាងលើស្រាប់តែបានឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FU-5815ដោយឌុបគ្នាក្នុងទិសដៅពីកើតទៅលិចដោយសង្ស័យក៍ហៅធ្វើការត្រួតពិនិត្យស្រាប់តែបានឃើញមាន
ដាវច្នៃចុងស្រួចចំនួន១លាក់ទុកក្រោមកែបម៉ូតូ
ក៍ឃាត់យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាដាវកែច្នៃខាងលើនេះពិតជារបស់ពួកខ្លួនមែនដោយទុកការពារខ្លួនប៉ុណ្ណោះស្រាប់តែជួបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួនប៉ុណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់