ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន អបអរសារទរលោក ដូណាល់ ត្រាំ ដែលជាប់ជាប្រធានាធិបតីអាម៉េរិកថ្មី

ម៉ានីល: ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានអបអរសាទរដ៏កក់ក្តៅ ចំពោះប្រធានាធិបតីសហរដ្ឋអាម៉េរិកថ្មី ដែលទើបឈ្នះការបោះឆ្នោតគឺលោក ដូណាល់ ត្រាំ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលហ្វីលីពីននៅថ្ងៃពុធនេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Martin Andanar លេខាធិការការិយាល័យទំនាក់ទំនងប្រធានាធិបតីថា លោក ឌូទ័រតេ ទន្ទឹងរង់ចាំការជំរុញទំនាក់ទំនងរវាងហ្វីលីពីន និងសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ។

លោកថា «លោកប្រធានាធិបតី ឌូទ័រត ជូនពរឲ្យលោក ដូណាល់ ត្រាំ ជោគជ័យក្នុងអាណត្តិដែលមានរយ:ពេល ០៤ឆ្នាំ ជានាយកប្រតិបត្តិ និងជាមេបញ្ជាការយោធាអាម៉េរិក ហើយលោក ឌូទ័រតេ ក៏បានទន្ទឹងរង់ចាំក្នុងការធ្វើការងារជាមួយរដ្ឋបាលអាម៉េរិកថ្មី ដើម្បីធ្វើឲ្យប្រសើរឡើងទំនាក់ទំនងរវាងហ្វីលីពីនអាម៉េរិក លើការគោរពគ្នា និងការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ការចែករំលែកការប្តេជ្ញាចិត្តនាំមកនូវប្រជាធិបតេយ្យ និងនីតិរដ្ឋ»៕

digong-donald-110916

មតិយោបល់