ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង ២រសៀលថ្ងៃទី៨ ខែវិច្ឆិកា ដល់វេលាម៉ោង ២រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មធ្យោបាយយានយន្តល្មើស សរុប ចំនួន ២.៦៦៨គ្រឿង អប់រំ ចំនួន ៧៣៤គ្រឿង និងពិន័យ ចំនួន ១.៩៣៤គ្រឿង ។ សរុបលទ្ធផលរយះពេល ៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មធ្យោបាយល្មើស ចំនួន ២១.៥៣៥គ្រឿង អប់រំ ចំនួន ៦.៦៤០គ្រឿង និងពិន័យ ចំនួន ១៤.៨៩៥គ្រឿង។
លទ្ធផលត្រួតពិនិត្យល្បឿន តាមរាជធានី ខេត្ត សម្រាប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សរុប ចំនួន ៧៩៧គ្រឿង (រថយន្តតូច ៦៦៣គ្រឿង និងរថយន្តធំ ១៣៤គ្រឿង) ល្មើស ចំនួន ១៥៩នាក់ ស្មើរនិង ២០ភាគរយ អប់រំ ចំនួន ៤៩នាក់ (រថយន្តតូច ៤៥នាក់ និងរថយន្តធំ ៤នាក់ ) និងពិន័យ ចំនួន ១១០នាក់ ( រថយន្តតូច ១០៧នាក់ និងរថយន្តធំ ៣នាក់) ។ ចំណែកលទ្ធផល នៃការត្រួតពិនិត្យល្បឿន តាមរាជធានី ខេត្ត រយៈពេល ៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សរុប ចំនួន ៧.៦៧២គ្រឿង ( ល្មើស ១.៣៣៨គ្រឿង អប់រំ ២៨០គ្រឿង និងពិន័យ ១.០៥៨គ្រឿង )។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា លទ្ធផលត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង ពីរាជធានី ខេត្ត សម្រាប់យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតចាប់ពីម៉ោង ១១ ដល់ម៉ោង ៣ រំលង អាធ្រាត្រ ត្រួតពិនិត្យបានយានយន្តសរុប ៣៦៩គ្រឿង ( រថយន្ត ១៨៣គ្រឿង និងម៉ូតូ ១៨៦គ្រឿង ) មានជាតិស្រវឹង ១០នាក់ ស្មើរនិង ៣ភាគរយ អប់រំ ៣នាក់ ( រថយន្ត ២នាក់ និងម៉ូតូ ១នាក់ ) ពិន័យ ៧នាក់ ( រថយន្ត ៣នាក់ និងម៉ូតូ ៤នាក់ ) និងឃាត់ខ្លួន ( គ្មាន ) ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង ពីរាជធានី ខេត្ត រយៈពេល ៩ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រួតពិនិត្យបានយានយន្តសរុប ចំនួន ៣៥៨៣គ្រឿង (រថយន្ត ១៤៧៦គ្រឿង និងម៉ូតូ ២១០៧គ្រឿង) មានជាតិស្រវឹង ៨៣នាក់ ស្មើរនិង ២ភាគរយ អប់រំ ៦៨នាក់ ( រថយន្ត ២៥នាក់ និងម៉ូតូ ៤៣នាក់ ) ពិន័យ ១៣នាក់ ( រថយន្ត ៥នាក់ និងម៉ូតូ ៨នាក់ ) និងឃាត់ខ្លួន ២នាក់ (ម៉ូតូ ២នាក់ ) មានកំរិតជាតិអាកុល ០,៨៨ និង ១,៣៤ MgL / ខ្យល់ ។
ដោយឡែករាជធានីភ្នំពេញ ត្រូវបានត្រួតពិនិត្យ ចំនួន ១៨១លើក ឃាត់អ្នកបើកបរយានយន្តមានជាតិស្រវឹង ចំនួន ៥៧៤នាក់ ក្នុងនោះ រថយន្ត ចំនួន ១២២នាក់ ( ស្រី ៤នាក់) ម៉ូតូ ចំនួន ៤៥២នាក់ មានកំរិតជាតិស្រវឹង ០,៤០ ដល់ ១,៦៧MgL / ខ្យល់៕
មតិយោបល់