ព័ត៌មានជាតិ

ក្រុមក្មេងទំនើង៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

កណ្តាល: ជនសង្ស័យដែលជាក្រុមក្មេងទំនើងចំនួន៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការចាប់បង្ក្រាបបាន កាលពីវេលាម៉ោង៦និង២០នាទី ល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ប៉ាង មុន្ទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស។ទី២ឈ្មោះ សុង សាត ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស។ទី៣ឈ្មោះ លី សុខជា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់មាន់។ អ្នកទាំង៣នាក់ ស្នាក់នៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី៤ឈ្មោះ ចម្រើន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទី៥ឈ្មោះ គីម សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់មាន់។ ទី៦ឈ្មោះ ហឿន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់មាន់ និងទី៧ឈ្មោះ ចែម ចម្រើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់មាន់ ។អ្នកទាំង០៤នាក់ រស់នៅភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ដាវសាំម៉ូរ៉ៃចំនួន១ដើម,
ដុំថ្មចំនួន ៥ដុំ,ខ្សែក្រវ៉ាត់ចំនួន២ ,ម៉ូតូ៣គ្រឿង ក្នុងនោះរួមមានម៉ាកស្កុបពី ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CY-6955 ម៉ាកស៊ុយសាគីនិច ពណ៌ទឹកក្រូចបិទស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR-5783 និងមួយគ្រឿងទៀតម៉ាក MSX ពណ៌ខ្មៅ បិទស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FX-3594។

សមត្ថកិច្ចបន្តថា មុននឹងឈានដល់ការចាប់ខ្លួនក្មេងទំនើងខាងលើ មុនពេលកើត ក្រុមក្មេងទំនើងទាំង៧នាក់នេះ បានជិះម៉ូតូ៣គ្រឿង ខ្លះកាន់ដាវ ខ្លះកាន់ខ្សែក្រវ៉ាត់ និងខ្លះទៀតកាន់ដុំថ្ម ស្រែកហ៊ោកញ្ជៀវ យ៉ាងអណាធិបតេយ្យ ធ្វើដំណើរតាមផ្លូវបេតុងក្នុងភូមិបាសិទ្ធ។ ដោយមើលឃើញពីភាពអសណ្តាប់ធ្នាប់ពីក្រុមខាងលើ ក៏ត្រូវបានលោកមេភូមិ ទូរសព្ទរាយការណ៍មកកាន់សមត្ថកិច្ចប៉ុស្តិ៍។ ភ្លាមនោះកម្លាំងប៉ុស្តិ៍ម្កាក់សហការជាមួយកម្លាំងប៉ុស្តិ៍ទួលព្រេជ មានការចូលរួមពីប្រជាការពារនិងប្រជាពលរដ្ឋ បានធ្វើការដេញតាមនិងស្ទាក់បង្ក្រាបឃាត់ខ្លួនបាននិងដកហូត
វត្ថុតាងជាក់ស្តែងតែម្តង។

បច្ចុប្បន្ន ចំពោះក្មេងទំនើងទាំង ៧នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ សាលដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

ក្រុមក្មេងទំនើង

ក្រុមក្មេងទំនើង

ក្រុមក្មេងទំនើង

ក្រុមក្មេងទំនើង

ក្រុមក្មេងទំនើង

មតិយោបល់