ផ្ទះ ព័ត៌មានជាតិ ជាងផ្សារដែកខុ...

ជាងផ្សារដែកខុសបច្ចេកទេសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅស្រុកកណ្ដៀង

0

ពោធិ៍សាត់:​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ទីប ថេត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ធ្លក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោសាធិ៍សាត់ ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ ខណ:បុរសរូបនេះកំពុងផ្សារដែកធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានតខ្សែភ្លើងក្នុងគោលបំណងផ្សារដែក នៅចំណុចភូមិ ឃុំរបស់ខ្លួនរស់នៅតែអកុសល្យអាក្រក់ជនរងគ្រោះត្រូវបានចរន្តភ្លើងឆក់សន្លប់បាត់ស្មារតី ឃើញដូច្នេះ បងប្អូនសាច់ញាតិ ក្រុមគ្រួសារបាននាំមកមណ្ឌលសុខភាពឃុំតែ ដោយអាការ:ធ្ងន់ធ្ងរបុគ្គលិក មណ្ឌលសុខភាពមិនហ៊ានសម្រេចចិត្តក៏បញ្ជូនបន្តទៅមន្ទីរ ពេទ្យបង្អែកខេត្តលុះទៅដល់មន្ទីរពេទ្យខេត្តជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្រុមគ្រួសារបងប្អូនសាច់ញាតិក៏ដឹកសាកសពនេះត្រឡប់មក ធ្វើបុណ្យនៅលំនៅដ្ឋានតាមប្រពៃណី ។

សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានថា ករណីស្លាប់របស់ជនរងគ្រោះឈ្មោះ ទីប ថេត បណ្តាលមកពីតខ្សែភ្លើងផ្សារដែកខុសលក្ខណ:បច្ចេកទេស ទើបបណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់បែបនេះ៕

មតិយោបល់