រតនគិរីៈ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំបញ្ជាការកងរាជអាវុធហត្ថខេត្តបានរៀបចំពិធីផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការអនុវត្តន៍វិធានការបង្ក្រាបល្បែងខុសច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ ០១២ ស.ហ.វ ចុះថ្ងៃទី១ កញ្ញា ឆ្នាំ២០១៦ និងក្រសួងមហាផ្ទៃលេខ ០២៨ ស.ណ.ន ក្រោមអធិបតីភាពលោកវរៈសេនីយ៍ ឯក កង សារ៉េត មេបញ្ជាការរងកងរាជអាវុធហត្ថតំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរជអាវុធហត្ថ ខេត្តរតនគិរីដោយមានការចូលរួមពីលោកប្រធានមន្ទីរអនុប្រធានមន្ទីយុត្តិធម៌ការិយាល័យចំណុះមន្ទីរយុត្តិធម៌ និងមេបញ្ជាការ មេបញ្ជាការរង ក្រុងស្រុកទាំង(៩)ព្រមទាំងលោកប្រធានស្នាក់ការសន្តិសុខប្រមាណជាង(៣០)នាក់។
លោកអនុសេនីយ៍ ឯក ជា តារា បានអាននូវខ្លឹមសារសេចក្តីណែនាំ ស្ដីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងមហាផ្ទៃជូនដល់សិក្ខាកាមឲ្យបានជ្រាបច្បាស់ដើម្បីយកទៅអនុវត្ត។
លោកវរៈសេនីយ៍ឯក កង សារ៉េត មេបញ្ជាការងបានណែនាំ បន្ថែមដល់មន្ត្រីដែលបានចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយនេះត្រូវយកតួនាទីរបស់ខ្លួនទៅអនុវត្តតាមគោលការរបស់ក្រសួងដែលបានដាក់ឲ្យ រួមមាន ល្បែងអ៊ីនធឺណែត២៤ម៉ោង ឆ្នោត កត់កន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែងភ្នាល់ទឹកភ្លៀងហ្គេមបាញ់ត្រីនិងល្បែងស៊ីសងជ្រកក្រោមល្បែង ព្រមទាំងអាជីវកម្មបញ្ចាំ ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាដើម។ ព្រោះថាល្បែងទាំអស់ខាងលើនេះវាជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌សង្គម និងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ៕
មតិយោបល់