ព័ត៌មានកីឡា

Aguero ថាមិនផ្លាស់ទៅ Real Madrid ទេ ព្រោះសប្បាយចិត្តនៅ Man City

Sergio Aguero ត្រូវក្លឹប Real Madrid ទាក់ទងទិញយក ក្រោយពីរូបគេមិនបានចូលលេងប៉ុន្មានប្រកួតមុន ហើយត្រូវ Pep ដាក់ឱ្យអង្គុយកៅអីបម្រុង។

តែទោះជាយ៉ាងនេះក្ដី ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះបានឆ្លើយតបវិញថា ខ្លួនមិនទៅណាចោលក្រុម Manchester City ឡើយ ព្រោះនៅមានការងារជាច្រើនទៀតត្រូវធ្វើជាមួយក្លឹបនេះ ជាពិសេសក្រោមការដឹកនាំរបស់លោក Pep Guardiola តែម្ដង។ Aguero បាននិយាយដូច្នេះថា៖“ពេលនេះ ខ្ញុំសប្បាយចិត្តនៅ Man City ហើយពេលដែលខ្ញុំត្រូវចាកចេញគឺនៅវែងឆ្ងាយទៀត។ ខ្ញុំមិនទាន់ចង់ទៅលេងនៅ Real Madrid ទេ”។

nintchdbpict000280267898-e1478712931243

កីឡាករវ័យ ២៨ឆ្នាំខាងលើត្រូវលោក Pep ប្រាប់ថាអាចចាកចេញពី Man City បានគ្រប់ពេលវេលាម្ដងមកហើយ ក្រោយពីរូបគេលេងមិនសួវល្អប៉ុន្មានប្រកួតធ្វើឱ្យក្រុមរបស់លោកធ្លាក់ចេញពីកំពូលតារាងលីគកំពូលកម្ពុជា។ តែប៉ុន្មានប្រកួតមកនេះ រូបគេបានបង្ហាញទម្រង់ល្អវិញហើយ ដូច្នេះអនាគតរបស់គេ ក៏អាចនឹងនៅអង់គ្លេសបានបន្ដទៀតដែរ៕

 

 

មតិយោបល់