ព័ត៌មានជាតិ

កម្លាំង​នគរបាល​ខេត្ត​ បាន​បិទទីតាំង​ការដ្ឋាន​បូម​ខ្សាច់​មួយកន្លែង​នៅ​ស្រុក​អង្គរជុំ ​​

សៀមរាបៈ​​ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​​កាលពី​​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​ ​បាន​​បិទ​​អាជីវកម្ម​​​​បូម​ខ្សាច់ដែល​គ្មាន​អាជ្ញាប័ណ្ណ​​ជា​បណ្ដោះ​អាសន្ន ​នៅ​ត្រង់ចំណុច​ជប់​តា​ពុធ ​ស្ថិតក្នុង​ភូមិ​ដូន​អែម ឃុំ​គោក​ដួង ស្រុក​អង្គរជុំ ខេត្តសៀមរាប។

លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​អាជីវកម្មជីក​យក​រ៉ែ​ខ្សាច់ ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ខាង​លើនេះ ​កម្លាំងសមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ការដ្ឋាន​បូម​ខ្សាច់​ឈ្មោះ​ ថុ​ន ធាត់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ប្រាំ​តម្លឹង ​ឃុំ​តា​សោម ​ស្រុក​អង្គរជុំ ខេត្តសៀមរាប​ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ ​និង​ធ្វើ​ការ​ដកហូត​សម្ភារៈ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​​មាន​ដូចជា ​ត្រាក់ទ័រ១​គ្រឿង​ ​រថយន្ត​សម្រាប់​ចូក​ខ្សាច់​ដាក់​ឡាន​១​គ្រឿង ​ម៉ាស៊ីន​បូម​ខ្សាច់៧​គ្រឿង ​បំពង់​ទីប​សំរាប់​បូម​ខ្សាច់​១២​ដើម និង​គោយន្ត​ច្នៃ​១​គ្រឿង​។

​លោកនាយ​ការិយាល័យ​ បាន​បន្តទៀតថា ​ចំពោះ​ករណីនេះ កម្លាំង​សមត្ថកិច្ច​នគរ​បាលរ​ប​ស់លោកកំពុង​បន្ត​នីតិវិធី ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប៕

កម្លាំង​នគរបាល​ខេត្ត​ បាន​បិទទីតាំង​ការដ្ឋាន​បូម​ខ្សាច់កម្លាំង​នគរបាល​ខេត្ត​ បាន​បិទទីតាំង​ការដ្ឋាន​បូម​ខ្សាច់កម្លាំង​នគរបាល​ខេត្ត​ បាន​បិទទីតាំង​ការដ្ឋាន​បូម​ខ្សាច់កម្លាំង​នគរបាល​ខេត្ត​ បាន​បិទទីតាំង​ការដ្ឋាន​បូម​ខ្សាច់កម្លាំង​នគរបាល​ខេត្ត​ បាន​បិទទីតាំង​ការដ្ឋាន​បូម​ខ្សាច់

មតិយោបល់