ព្រះសីហនុៈ រថយន្តដឹកស្រាបៀរអង្គរមួយគ្រឿង បានក្រឡាប់ចាក់ស្រាបៀរពេញផ្លូវ បន្ទាពីគេចពីរថយន្តមួយគ្រឿងទៀត។ហេតុការណ៍នេះ បានកើតឡើងនៅ ស្រុកព្រៃនប់វេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៨៤/១៨៥ ស្ថិតក្នុងភូមិបន្ទាយប្រីយ៌ ឃុំអណ្តូងថ្មស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ក ដោយខ្លួនឯង រថយន្តម៉ាកហ៊ីនដាយ ពណ៌ក្រហម គឺរថយន្ដក្រុមហ៊ុន និងដឹកស្រាបៀរអង្គរ ពាក់ស្លាកលេខភ្នំពេញ3C 2799 ទិសដៅពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ អ្នកបើកបរឈ្មោះហ៊ន ថាវី ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរបើកបរមានទីលំនៅភូមិភារីឃុំរលាំងកែន ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល មកដល់ចំណុចកើតហេតុខាងលើរថយន្តបានគេចរថយន្តមួយគ្រឿងទៀតរួចក៏រេចង្កូតក្រឡាប់លើផ្លូវជាតិបណ្តាលឲ្យ ធ្លាក់ស្រាបៀរពេញដងផ្លូវ។
កំលាំងសមត្ថកិច្ចបានសហការជាមួយនគរបាល ធ្វើចរាចរណ៍និងការពារកន្លែងកើតហេតុ។ ករណីខាងលើមិនបណ្តាលឲ្យរងរបួសមនុស្សទេ ។ បច្ចុប្បន្នខាងក្រុមហ៊ុនកំពុងរៀបចំរថយន្តស្ទូចនិងផ្ទេរស្រាបៀរ៕
https://youtu.be/ZdWE_y-l-44








មតិយោបល់