ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីការតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ចាប់ពីថ្ងៃទី ១០ ដល់ទី ១៦ ខែវិច្ឆិកា សម្ពាធខ្ពស់ពីប្រទេសចិន បាននិងកំពុងបន្តរំកិលចុះមកទិសខាងត្បូង និងឈាងទៅគ្របដណ្ដប់លើព្រះរាជណាចក្រកម្ពុជា។
តាមការព្យាករអាកាសធាតុ បានបង្ហាញថា តំបន់ខ្ពង់រាបខាងជើង និងឦសាន មាននៅសល់ភ្លៀងធ្លាក់តិចតួច ហើយតំបន់វាលទំនាបកណ្ដាលដូចជា ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ខេត្តកំពង់ធំ នៅមានភ្លៀងធ្លាក់តិច។ ចំណែកឯរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ តាកែង និងបណ្ដាលខេត្តនៅជាប់មាត់សមុទ្រ កម្រិតទឹកភ្លៀងនៅតែបន្តពីតិចទៅមធ្យម៕

មតិយោបល់