ព័ត៌មានជាតិ

ស្លាប់ ០៦នាក់, របួសធ្ងន់ ០៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០វិច្ឆិកា

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ( យប់៥លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ប្រុស៣) រងរបួសធ្ងន់ ៤នាក់ (ស្រី១) ចំណែកអ្នករងរបួសស្រាលគ្មាន។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១២គ្រឿង រួមមាន ម៉ូតូ ចំនួន ៥គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង , រថយន្តធុនធំ ២គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង, ថ្មើរជើង ១នាក់ , កង់ ០គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក (ស្លាប់១នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់០នាក់), ស្រវឹង ២លើក (ស្លាប់១នាក់) , ងងុយដេក ០លើក (ស្លាប់០នាក់) មិនគោរពសិទ្ធិ ០លើក (ស្លាប់០នាក់), មិនប្រកាន់ស្តាំ ០លើក (ស្លាប់ ១នាក់) , ប្រជែង ២លើក (ស្លាប់២នាក់) , កត្តាយានយន្ត ១លើក(ស្លាប់២នាក់) , កត្តាផ្លូវ ០លើក )ស្លាប់០នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៣នាក់ ( យប់២ )។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក និងផ្លូវខេត្ត-ក្រុង ចំនួន ៣លើក , ផ្លូវលំ ០លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក និងរថយន្តធុនតូច ២លើក, រថយន្តច្នៃ ១លើក, ត្រាក់ទ័រ ០លើក , យានផ្សេងៗ ០លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តប៉ៃលិន ១លើក ស្លាប់២នាក់ របួស០នាក់,កណ្តាល ១លើក ស្លាប់ ១នាក់ របួស ១នាក់(ស្រី០នាក់), ព្រៃវែង ១លើក ស្លាប់១នាក់ របួស០នាក់ ,បាត់ដំបង ១លើក ស្លាប់១នាក់ និង ខេត្តព្រះសីហនុ ១លើក ស្លាប់១នាក់ របួស០នាក់។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ១,៨៣៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៤០៦គ្រឿង និងពិន័យសរុប ចំនួន ១,៤៣០គ្រឿង៕

photo_2016-11-10_19-29-38គ្រោះថ្នាក់ចរាចរណ៍15027708_357707251247587_7562432872234518162_n

មតិយោបល់