ភ្នំពេញៈ ទុស្សេចរន្តអគ្គិសនី ឆាបឆេះប្រអប់បង្គោលភ្លើងមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នារាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង ៤០នាទី ព្រឹកថ្ងៃទី ១១ខែ វិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ច្រកស្ទឹងមាស ខាងលិចវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរួចមក កម្លាំងសមត្ថកិច្ចបានចុះមកធ្វើការអន្តរាគមន៍ សហការជាមួយនឹងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង មកធ្វើការបាញ់ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះនេះឲ្យរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យឆាបឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ គ្រាន់តែខូចខាតបណ្តាញអគ្គិសនីតែប៉ុណ្ណោះ ៕
https://youtu.be/KXE5WzYQRjA
មតិយោបល់