ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់ និងរបួស ១៥៤នាក់ បន្ទាប់ពីការសងសឹករបស់ពួកតាលីបង់ នៅស្ថានកុងស៊ុលអាល្លឺម៉ង់

អាហ្វហ្គានីស្ថានៈ មន្ត្រីសន្តិសុខក្នុងតំបន់ នៅថ្ងៃសុក្រនេះ បាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានចំនួនបួននាក់ ត្រូវបានសម្លាប់ និង ១៥៥ នាក់ទៀតរងរបួស ដោយសារការបំផ្ទុះគ្រាប់បែក ក្នុងរថយន្ត និងការបាញ់ប្រហាយ៉ាងសាហាវមួយ ដែលមានគោលដៅនៅស្ថានកុងស៊ុលអាល្លឺម៉ង់ នៅភាគខាងជើង ខេត្ត Balkh។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅពេលជាមួយគ្នានោះដែរ នាយប៉ូលិសខេត្ត Balkh លោក Sayed Kamal Sadat បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មនុស្សពីរនាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការផ្ទុះនេះ។ យោងតាមនាយកមន្ទីរពេទ្យស៊ីវិលនៅ Mazar-e Sharif លោក Mohammad Faiz បានបញ្ជាក់ថា មនុស្សបួននាក់បានស្លាប់ និងរងរបួស ១១៥ នាក់ រួមទាំងកុមារ ១៧នាក់ និងស្រ្តី ១០នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

ក្រុមតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនេះ ដោយនិយាយថា ការវាយប្រហារលើស្ថានកុងស៊ុលអាល្លឺម៉ង់ គឺដើម្បីសងសឹកការសម្លាប់ពួកសកម្មប្រយុទ្ធតាលីបង់ នៅភាគខាងជើងទីក្រុង Kunduz កាលពីសប្ដាហ៍មុន ដោយក្នុងនោះរួមបញ្ចូលទាំងមេបញ្ជាការតាលីបង់ម្នាក់ លោក Mullah Taqi ផង៕

photo

មតិយោបល់