ព្រៃវែងៈ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នគរបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រួមនិងពុទ្ធបរិស័ទ ចំណុះជើងវត្តជាច្រើននាក់ បានផ្តើមអង្គកឋិនទាន ដង្ហែឆ្ពោះទៅកាន់វត្ត ជោតនារាម ហៅវត្តចចក ដើម្បីប្រមូលបច្ច័យ ក្នុងការកសាងនិង ទ្រទ្រង់ផ្នែកព្រះពុទ្ធសាសនា។
ពិធីនេះដែរ មានការចូលរួមមានពីសំណាក់ លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ រួមនិងភរិយា លោកអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ នាយរងផ្នែក រួមនិងពុទ្ធបរិស័ទ ចំណុះជើងវត្តជាច្រើននាក់ផងដែរ ។ ដោយក្នុងអង្គកឋិននេះដែរ ប្រមូលបានបច្ឆ័យ សរុបចំនួន ២២,២២២,០០០រៀល ប្រគល់ជូនវត្តខាងលើ ដើម្បីទុកសម្រាប់បន្តទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិបន្តទៀត៕
មតិយោបល់