ព័ត៌មានជាតិ

ហិង្សាក្នុងគ្រួសារ! ប្ដីកាប់ប្រពន្ធដេកស្លាប់ក្នុងថ្លុកឈាម

ក្រចេះ: មានការភ្ញាក់ផ្អើទាំងព្រឹក បន្ទាប់ពីប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ដោយមានរបួសសុះសាច់។ ហេតុការណ៍ប្រទះឃើញនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ១៣ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ76A ចំណុចដីសម្បទានសង្គមកិច្ច ភូមិកសាងឃុំចង្ក្រង់ ស្រុកចិត្របូរី ខេត្តក្រចេះ។

តាមប្រភពពីប្រជាពលរដ្ឋជិតខាងបានឲ្យដឹងថា ករណីខាងលើនេះ គឺកើតចេញពីទំនាស់ក្នុងគ្រួសារ ទើបឈានដល់ប្ដីកាប់ប្រហារប្រពន្ធជាច្រើនកាំបិត។ បញ្ជាក់ ៖ ប្ដីប្រពន្ធទាំង២នាក់នេះ បានប្តឹងលែងលះគ្នាកាលពីថ្ងៃម្សិលមិញ។

ជនបង្ក ត្រូវជាប្ដីមានឈ្មោះ ជូ សេងហុង អាយុ៤៧ឆ្នាំ ចំណែកជនរងគ្រោះ ត្រូវជាប្រពន្ធមានឈ្មោះ រី សុខុម អាយុ៣៦ឆ្នាំ។ ក្រោយពីធ្វើសកម្មភាពកាប់ប្រហារប្រពន្ធរួច លោកប្ដីរូបនេះ បានរត់គេចបាត់ស្រមោលតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោសតាម​ច្បាប់ផងដែរ៕

photo_2016-11-13_08-25-40

photo_2016-11-13_08-25-31

photo_2016-11-13_08-25-32

photo_2016-11-13_08-25-34

photo_2016-11-13_08-25-36

photo_2016-11-13_08-25-38

មតិយោបល់