ពោធិ៍សាត់ៈ កម្លាំងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នៅម៉ោង៧និង១៥ នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះបង្ក្រាបយុវជនប្រើប្រាស់ថ្នាំញៀនម្នាក់ ដែលបានបង្ករបួសស្នាមដោយចេតនានៅចំណុចភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
យុវជនដែលកម្លាំងអាវុធហត្ថឃាត់ខ្លួននោះមានឈ្មោះ សុទ្ធ សុភី (ហៅទីន) អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅបណ្ដោះអាសន្ន នៅភូមិ/ឃុំ កើតហេតុខាងលើ។
មន្រ្តីអាវុធហត្ថបានឲ្យដឹងថា យុវជនរូបនេះបានប្រើប្រាស់គ្រឿងញៀន ហើយបានបង្កហិង្សាដោយចេតនាទៅលើឈ្មោះ រិទ្ធ សុវណ្ណរី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែររ ស់នៅភូមិ/សង្កាត់ ជាមួយគ្នា បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ពោធិ៍សាត់នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់