ព័ត៌មានជាតិ

ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់

ត្បូងឃ្មុំៈ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា នៅវេលាម៉ោង១២និង២៤នាទីនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦មានឈ្មោះ ប៊ិន វិត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិតាមាឃថ្មី ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានទៅឆក់ត្រីនៅចំណុចត្រពាំងកន្ថង់ខាងជើងភូមិ។

លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយបាត់មិនឃើញឈ្មោះ ប៊ិន វិត វិលត្រឡប់មកផ្ទះក្រុមគ្រួសារបាននាំគ្នាចេញទៅតាមរក ស្រាប់តែឃើញដេកស្លាប់នៅក្នុងទឹកជាប់ជាមួយខ្សែភ្លើងឧបករណ៍ឆក់ត្រី។

ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងទៀតថា តាមការពិនិត្យលើខ្លួនសាកសព ពុំឃើញមានស្លាកស្នាមរបួសអ្វីទេ ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ចរន្តភ្លើងចេញពីឧបករណ៍ឆក់ត្រីមែន។ ក្រោយពី ពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

photo_2016-11-13_13-39-38photo_2016-11-13_13-39-36

មតិយោបល់