ព្រៃវែងៈ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក យុន ឈុន្នី អនុប្រធានក្រុមការងារ ចុះជួយស្រុកស្វាយអន្ទរបានជួយស្រាវជ្រាវអត្តសញ្ញាណប័ណ្ណស្ទួនរបស់ប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ ដែលពុំទាន់បានទទួល ដោយប្រជាពលរដ្ឋខ្លះធ្វើរយៈពេល២ឆ្នាំ ប្រជាពលរដ្ឋខ្លះទៀតជាង ១ឆ្នាំ ពុំទាន់បានទទួល។
នៅពេលនេះ លោកបានជួយស្រាវជ្រាវរកឃើញចំនួន ៣១៨សន្លឹក និងបានឲ្យកំលាំងនគរបាលចុះចែកជូននៅល្ងាចថ្ងៃនេះផងដែរ។
ប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណ ដល់លោក យុន ឈុន្នី និងក្រុមការងារួទាំងអស់ ឲ្យជួបតែសេចក្តីសុខចំរើនជ័យជំនះគ្រប់ពេលវេលាផងដែរ៕
មតិយោបល់