ព័ត៌មានជាតិ

ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក មុននិងក្រោយថ្ងៃទី១

ភ្នំពេញៈ ទិដ្ឋភាពទូទៅដែលបានកើតឡើងនៅថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឃើញថាមិនមានហេតុការណ៍អ្វីមួយដែលបណ្តាលឲ្យមានអ្នករបួសធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែកើតមានបទល្មើសបន្តិចបន្តួចតែប៉ុណ្ណោះ ហើយក៏ត្រូវបានកងកម្លាំងសមត្ថកិច្ចជួយអន្តរាគន៍ទប់ស្កាត់ទាន់ពេលវេលាផងដែរ។

ដោយយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១នៃពិធីបុណ្យជាតិមួយនេះ មានអ្នកចូលរួមទស្សនាពីចន្លោះ៦០ទៅ៧០ម៉ឺននាក់។ ចំណែកករណីផ្សេងៗមានចំនួន៣ករណី បង្ក្រាបបាន២ករណី ចាប់បាន២នាក់។ ក្មេងវង្វេងម្តាយ២នាក់ត្រូវបានប្រកាស និងប្រគល់ជូន អាណាព្យាបាលវិញ។ ទូកលិច២គ្រឿង ត្រូវបានសង្គ្រោះ និងគ្មានគ្រោះថ្នាក់ ។ និងភ្នាក់ងារសុខាភិបាលបានសង្គ្រោះអ្នកមានសុខភាពខ្សោយចំនួន៤នាក់ទៅមន្ទីពេទ្យ។

គួរបញ្ជាក់ថា ក្នុងថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃនេះ មានកងកម្លាំងប្រដាប់អាវុធចម្រុះ និងប្រើប្រាស់កម្លាំងប្រមាណជាង១ម៉ឺននាក់ នៅក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរក្នុងព្រះរាជពិធីបុណ្យ។ នគរបាលជាតិ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យមានលក្ខណៈល្អប្រសើរដោយមានប្រជាពលរដ្ឋចូលរួមប្រមាណពី៦០ទៅ៧០ម៉ឺននាក់។

ចំណែកបញ្ហាសំរាមវិញ ឃើញថាចាប់តាំងពីវេលាម៉ោង១២យប់ មកដល់ម៉ោង ៦និង១៥នាទីព្រឹកត្រូវនឹងថ្ងៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២នេះដែរ កម្លាំងអង្គភាពសួនច្បារ និងរុក្ខជាតិ បានបោសសម្អាតលើសួនច្បារនានា។ ក្រោយចប់ពិធីថ្ងៃទី១នេះ គេសង្កេតឃើញថា សំរាមនៅតែជាបញ្ហាចោទដដែរ ព្រោះប្រជាពលរដ្ឋមួយចំនួនបោះចោលគ្រប់ទីកន្លែង។ ដូច្នេះហើយសូមចូលរួមសម្អាត និងថែរក្សាអនាម័យដោយបោះចោលសំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។

បើសិនជាប្រជាពលរដ្ឋ ជួបប្រទះបញ្ហាអ្វីដែលកើតឡើងអាចរាយការណ៍មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ខាងក្រោមនេះជាលេខទូរស័ព្ទ២៤ម៉ោង ១១៧, ១១៨, ០១៧ ៥៦២ ២២២ , ០៩៧៦ ៦៦៨ ៨៨១ , ០៩៧ ៦៦៦ ៦៧៦ , ០៩៧៩ ៣០៩ ៩៩៩ , ០៧៧ ៨០៧ ៧៧៧ , ០១២ ៥១១ ៣៣៣ , ០១២ ៩៣០ ៧៧៧,០១១ ៧០៦ ៧០៦, ០១២ ៨០៩ ៩៧៩៕

ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក មុននិងក្រោយថ្ងៃទី១ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក មុននិងក្រោយថ្ងៃទី១ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក មុននិងក្រោយថ្ងៃទី១ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក មុននិងក្រោយថ្ងៃទី១ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក មុននិងក្រោយថ្ងៃទី១ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក មុននិងក្រោយថ្ងៃទី១ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក មុននិងក្រោយថ្ងៃទី១

មតិយោបល់