ព័ត៌មានអន្តរជាតិ

ភ័យរត់ជាន់គ្នា កំពុងបណ្ដែតប្រទីប​ បាក់សាលាឆទាន

នៅយប់ថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ភ្នាក់ងារ​សារព័ត៌មានថៃ បានរាយការណ៍ថា មានហេតុការណ៍រត់ជាន់គ្នា​ ខណៈបាក់រោងសាលាឆទាន ដោយសារតែមានចំនួនប្រជាជនមកបណ្ដែតប្រទីប ថ្វាយកុសល ព្រះបរមសពព្រះមហាក្សត្រថៃ ច្រើនពេកនៅបរិវេណមាត់ទន្លេ ប៉ាសាក់ ក្នុងវត្ត សាលាដេង ខេត្ត ស្រះបុរី ។

អ្នកស្រុកនៅក្នុងហេតុការណ៍បានពោលថា ” ថ្ងៃនេះគឺយើងនាំមកបណ្ដែតប្រទីប រំលឹកគុណព្រះម៉ែគង្គា និង ជាឱកាសឧទ្ទិសកុសលថ្វាយព្រះបរមសព ស្រាប់តែក្នុងវេលាម៉ោង ៨ យប់ ស្រុតដីបាក់ស្រុតសាលាឆទាននៅមាត់កំពុងទឹក តែម្ដង ក៏ផ្អើលរត់ជាន់គ្នា សម្រុកឡើងលើគោកមានអ្នករបួសតិចតួច សំណាងល្អគ្មាននរណាម្នាក់គ្រោះថ្នាក់ធ្ងន់ ហើយក៏គ្មានអ្នកស្លាប់ ” ៕
thai-2

thai-1
ប្រភព ៖ khaosod

មតិយោបល់