ព័ត៌មានជាតិ

កូនស្រីផឹកស្រវឹង ចូលដេកបន្ទប់ប្រុសស្នេហ៍ ឪពុកម្តាយរកឃើញហួសចិត្ត

ភ្នំពេញ: ដោយសារតែឪពុកម្ដាយបាត់កូនស្រីពេញមួយយប់ ហើយរកឃើញវិញនៅបន្ទប់ជួលរបស់ប្រុសស្នេហ៍ បង្កឲ្យការភ្ញាក់ផ្អើល នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា យុវជនដែលត្រូវឪពុកម្ដាយខាងស្រីប្ដឹង មានឈ្មោះ ខាន់ សុខ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិត្រពាំងពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ រីឯយុវតីរងគ្រោះមានឈ្មោះ ថន ស្រីនាង អាយុ១៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ​និងមានស្រុកកំណើតនៅភូមកំភ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពុងចាម។

តាមសម្ដីយុវជនឈ្មោះខាន់ សុខ បានឲ្យដឹងថា រូបគេបានផឹកស៊ីជាមួយមិត្តភក្តិ និងឪពុកតាំងពីម៉ោង៨យប់រហូតដល់ម៉ោង១០ ទើបរូបគេបានចូលដេកនៅក្នុងបន្ទប់ជួលរបស់ខ្លួនទាំងអាការ:ស្រវឹងជោក លុះដល់ម៉ោងកើតហេតុស្រាប់តែឪពុកម្ដាយខាងស្រីមកគោះទ្វារបន្ទប់ ក៏ឃើញកូនស្រីរបស់គាត់នៅក្នុងបន្ទប់តែ២នាក់ រួចបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីសួរនាំ។

សមត្ថកិច្ចបានបន្តថា យុវជន ខាន់ សុខ បានឆ្លើយសារភាពថា រូបគេពិតជាបានដេកក្នុងបន្ទប់ជាមួយនាង តែមិនមែនដេកតែ២នាក់ទេ គឺដេកមានគ្នាទាំងអស់៤នាក់ មិត្តភក្តិខាងស្រីម្នាក់ និងមិត្តភក្តិរបស់គេម្នាក់ តែមិនបានធ្វើអ្វីទៅលើរូបនាងឡើយ។ ចំណែយុវតីឈ្មោះ ថន ស្រីនាង បានឲ្យដឹងថា នៅវេលាម៉ោង៤ល្ងាច រូបគេនិងមិត្តម្នាក់ទៀតឈ្មោះ ស្រី ទូច អាយុ១៦ឆ្នាំ បានដើរកាត់មុខផ្ទះយុវជនខាងលើ ហើយត្រូវបានឈ្មោះ យាយចាន់ ហៅរូបគេឲ្យទៅផឹកជាមួយគាត់ រួមទាំងឪពុកម្ដាយផងដែរ រហូតដល់ម៉ោង៦ជាង គេបានសុំទៅផ្ទះវិញ លុះម៉ោង៨យប់ម្ដាយខាងប្រុស ឈ្មោះ ស៊ុន វី អាយុ៤៥ឆ្នាំ មុខរបរចុងភៅ បានខលហៅរូបនាងឲ្យទៅផឹកម្តងទៀត ដែលមានគ្នាច្រើននាក់ រហូតដល់ម៉ោង១១ជាងក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។ ចំណែកឪពុកម្ដាយខាងប្រុស បានចេញទៅដេកនៅផ្ទះមិត្តភក្តិនៅផ្សារដើមគរ ហើយរូបនាងបានចូលទៅដេកនៅក្នុងបន្ទប់ជាមួយយុវជនខាងលើពិតមែន នៅក្នុងបន្ទប់មួយមានគ្នា៤នាក់តែមិនបានប្រព្រឹត្តអ្វីខុសប្រពៃណីនោះទេ តែម្តាយឳពុកខាងស្រីកើតទុកមិនសុខចិត្តក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ៕

ចូលដេកបន្ទប់ប្រុសស្នេហ៍ ឪពុកម្តាយរកឃើញហួសចិត្ត

ចូលដេកបន្ទប់ប្រុសស្នេហ៍ ឪពុកម្តាយរកឃើញហួសចិត្ត

ចូលដេកបន្ទប់ប្រុសស្នេហ៍ ឪពុកម្តាយរកឃើញហួសចិត្ត

ចូលដេកបន្ទប់ប្រុសស្នេហ៍ ឪពុកម្តាយរកឃើញហួសចិត្ត

មតិយោបល់