ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វៀតណាមកំពុងក្លាយជាកន្លែងជួញដូរសត្វខុសច្បាប់

វៀតណាមៈ នៅចន្លោះឆ្នាំ ២០១៥ និង ២០១៦ អង្គការការពារសត្វព្រៃវៀតណាម បានរកឃើញការជួញដូរសម្ងាត់មួយ ដែលមានតម្លៃ ៥៣.១ លានដុល្លារ ក្នុងការលក់សត្វរមាស ដំរី និងសត្វខ្លា នៅចំងាយ១៧ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងហាណូយ ប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

សត្វដំរី ៩០៧ក្បាល រមាស៥៧៩ក្បាល និងសត្វខ្លា២២៥ក្បាល ត្រូវបានសម្លាប់ ដើម្បីជួញដូរនៅទីផ្សារងងឹតមួយ ក្នុងប្រទេសវៀតណាម។

បើតាមមន្រ្តីប៉ូលិសក្នុងតំបន់ បានកំណត់អត្តសញ្ញាណមនុស្ស៥១ នាក់ ដែលបានចូលរួមក្នុងការជួញដូរខុសច្បាប់នេះ បន្ទាប់ពីប្រតិបត្ដិការនៅហាងចំនួន១៦ ក្នុងភូមិ Nhi នៃក្រុងហាណូយ។

កាលពីថ្ងៃសៅរ៍អាជ្ញាធរវៀតណាម បានដុតបំផ្លាញភ្លុកដំរី ២តោន និងស្នែងរមាសជាង ៧០គីឡូក្រាម ក្រោយការរឹបអូសពីឈ្មួនខុសច្បាប់៕

photo

មតិយោបល់