ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រទេសទាំង១០ ដែលមានអត្រាពេស្យាចារខ្ពស់បំផុត នៅក្នុងពិភពលោក

បរទេស: តាមប្រភពព័ត៌មាន ugblizz បានឲ្យដឹងថា យ៉ាងហោចណាស់ភ្ញៀវទេសចរប្រមាណជា ៣ លាននាក់ ជារៀងរាល់ឆ្នាំ បានធ្វើដំណើរកម្សាន្តជុំវិញពិភពលោក ជាលក្ខណ:បែបទេសចរណ៍ផ្លូវភេទ។ តើអ្នកមានដឹងទេថា បច្ចប្បន្នប្រទេសណាខ្លះ ដែលមានអត្រាពេស្យាចារខ្ពស់បំផុតនោះ?

photo

១. ប្រទេសវេណេហ្ស៊ុយអេឡា

ជាប្រទេសមួយ មានអត្រាពេស្យាចារខ្ពស់បំផុត ក្នុងពិភពលោក ដែលក្នុងចំណោមមនុស្ស ១០.០០០ នាក់ គឺមានអត្រាអ្នករកស៊ីផ្លូវ ១១៩ នាក់ទៅហើយ។ ដោសារលក្ខខណ្ឌសេដ្ឋកិច្ចប្រទេសនេះ អាក្រក់ខ្លាំង ទើបបណ្ដាលឲ្យពលរដ្ឋភាគច្រើន សម្រេចចិត្តធ្វើបែបនេះ។

២. ប្រទេសកូរ៉េខាងត្បូង

ក្នុងចំណោមមនុស្ស ១០.០០០ នាក់ គឺមានអត្រាអ្នករកស៊ីផ្លូវភេទ ១១០ នាក់។ ទោះបីជាមានការដាក់ទណ្ឌកម្ម និងបង្ក្រាបរបស់ប៉ូលិសយ៉ាងណា ក៏វិស័យពេស្យាចារនៅតែបន្តរីកចម្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង។

៣. ប្រទេសប៉េរូ

នៅក្នុងប្រទេសប៉េរូ ច្បាប់តម្រូវឲ្យស្ត្រីចង់រកស៊ីផ្លូវភេទ ត្រូវមានអាយុលើស ១៨ ឆ្នាំ។ ក្នុងចំណោមមនុស្ស ១០.០០០ នាក់ គឺមានអត្រាអ្នករកស៊ីផ្លូវភេទ ១០២ នាក់។

៤. ប្រទេសហ្វីលីពីន

ប្រទេសនេះ មានអត្រាអ្នកប្រកបរបរពេស្យាចារ ៨៥ នាក់ ក្នុងចំណោមមនុស្ស ១០.០០០ នាក់។

៥. ប្រទេសនីហ្សេរីយ៉ា

មានអត្រាអ្នករកស៊ីផ្លូវភេទ ៦៣ នាក់ ក្នុងចំណោមមនុស្ស ១០.០០០ នាក់។

៦. ប្រទេសចិន

ក្នុងចំណោមមនុស្ស ១០.០០០ នាក់ មានអត្រាអ្នកបម្រើសេវាកម្មផ្លូវភេទចំនួន ៦០នាក់។ បើយោងតាមក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹងថា ស្ត្រីជនជាតិចិនប្រហែល ១០ លាននាក់ កំពុងមានសកម្មភាពពេស្យាចារកម្ម ក្នុងប្រទេសនេះ។

៧. ប្រទេសប្រេស៊ីល

ក្នុងមនុស្ស ១០.០០០ នាក់ គឺមានអត្រាអ្នកបម្រើពេស្យាចារកម្ម ៥៣ នាក់។

៨. ប្រទេសម៉ាឡេស៊ី

សហរដ្ឋអាមេរិក បានចុះបញ្ជីខ្មៅម៉ាឡេស៊ី ជាប្រទេសអាក្រក់បំផុត ក្នុងករណីរំលោភបំពានសិទ្ធិមនុស្ស និងការជួញដូរមនុស្ស រួមទាំងវិស័យពេស្យាចារលើកុមារផងដែរ។ ក្នុងមនុស្ស ១០.០០០ នាក់ គឺមានអត្រាអ្នកបម្រើពេស្យាចារកម្ម ៥២ នាក់។

៩. ប្រទេសអាល្លឺម៉ង់

ក្នុងមនុស្ស ១០.០០០ នាក់ គឺមានអត្រាអ្នកបម្រើពេស្យាចារកម្ម ៤៩ នាក់។

១០. ប្រទេសថៃ

មានអត្រាអ្នករកស៊ីផ្លូវភេទ ៤៥ នាក់ ក្នុងចំនណោមមនុស្ស ១០.០០០ នាក់៕

មតិយោបល់