ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកគៀរម៉ូតូ ខ្ទាតចូលរថយន្ត០១គ្រឿងទៀតរងរបួសធ្ងន់ស្រាល២នាក់នៅស្រុកកៀនស្វាយ

កណ្តាល: យ៉ាងហោចណាស់មានជនរងគ្រោះរងរបួសធ្ងន់ស្រាល០២នាក់ដោយសារមានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាកបានកៀរម៉ូតូដួលហើយខ្ទាតចូលរថយន្តមួយគ្រឿងទៀត។ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១ និង៤៥នាទីរសៀល នៅចន្លោះគីឡូម៉ែត្រលេខ៣២.៣៣ ត្រង់ចំណុចភូមិកណ្តាលក្រោមឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសុខ សាវឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នភូមិកំពង់ស្វាយឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសធ្ងន់ បាក់ជើងឆ្វេង និងអ្នកជិះពីក្រោយមានឈ្មោះ ព្រាប វណ្ឌី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារងរបួសស្រាល។
សមត្ថកិច្ចបានបន្តថា រថយន្ត០១គ្រឿងមានម៉ាកកាម៉ារីបានឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ២AH.៨២.៣៤ បើកបរដោយឈ្មោះប្រុស ពៅ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រវៀង ឃុំព្រៃអង្គុញ ស្រុកចន្ទ្រាខេត្តស្វាយរៀង។

នៅមុនពេលកើតហេតុមានរថយន្តបង្ក និងម៉ូតូជនរងគ្រោះបានធ្វើដំណើរក្នុងទិសដៅស្របគ្នាចេញពីភ្នំពេញ ទៅអ្នកលឿង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាកបានគៀរប៉ះម៉ូតូរបស់ជនរងគ្រោះ រួចខ្ទាតចូលនិងរថយន្តកាម៉ារីបានឡែន បណ្តាលរថយន្តម៉ាកបាឡែននោះបុកម៉ូតូចំពីក្រោយពេញទំហឹង និងបណ្តាលរងរបួសធ្ងន់ស្រាល០២នាក់។

-លោកព្រុំ សំណាង អធិការរងស្រុកបានឲ្យដឹងថា ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់ និងបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យដោយឡែករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុកដើម្បីបន្តនិតិវិធី៕

//youtu.be/r9UsjL23v90

photo_2016-11-15_20-18-05

photo_2016-11-15_20-18-07

photo_2016-11-15_20-18-09

មតិយោបល់